Feb 24, 2014

បទបង្ហាញស្តីពីគោលគំនិតពិការភាព

ថ្ងៃទី២៤-២៥ ខែកុម្ភ: ឆ្នាំ២០១៤ វេលាម៉ោង៩:00-៩:២០នាទីព្រឹក

ក្រុមការងារមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ(PPCIL)បានចុះទៅធ្វើបទបង្ហាញនៅវិទ្យាល័យបាក់ទូក ស្តីពី (គោលគំនិតពិការភាព)។ក្រុមការងារដែលបានចុះទៅរួមមាន លោកម៉ី សាម៉ីត លោកវ៉ែនរតនា កញ្ញាសៅ សារ៉ាននិងលោកស្រេង ដារា។
គោលបំណងនៃការធ្វើបទបង្ហាញនេះគឺចង់បញ្ជៀបបញ្ហាពពិការភាពទៅដល់ប្អូនៗសិស្សានុសិស្សឲ្យមានការយល់ដឹងពីពិការភាពកុំអោយមានការរើសអើងមកលើជនពិការ។

ជាកិច្ចចាប់ផ្តើមបទបង្ហាញមានដូចខាងក្រោម

១.និយមន័យពាក្យថាពិការភាព
២.មូលហេតុបណ្តាលអោយពិការ
៣.បញ្ហាប្រឈមនៃការរើសអើង
៤.សិទ្ឋជាមូលដ្ឋាន
៥.ជនពិការនិងសមត្ថភាព 

ចំណាប់អារម្មណ៍

ខ្ញុំមានអារម្មណ៍រំភើបរីករាយណាស់ដែលបានចូលរួមស្តាប់ការធ្វើបទបង្ហាញស្តីពីបញ្ហាពិការភាពនិងធ្វើអោយខ្ញុំបានយល់ដឹងច្រើនពីជនពិការ ។

ក្រុមការងារមជ្ឈមណ្ឌលPPCIL សូមអំណរគុណដល់ប្អូនៗដែលបានចំណាយពេលវេលា ចូលរួមស្តាប់ ការធ្វើបទបង្ហាញស្តីពីបញ្ហាពិការភាព។ សូមជូនពរប្អូនៗ និងលោកគ្រូអ្នកគ្រូ មានសុខភាពល្អ ប្រាថ្នាអ្វីសូមអោយបានសម្រេចគ្រប់ៗគ្នា ។

បទបង្ហាញនៅវិទ្យាល័យ បាក់ទូក






បទបង្ហាញស្តីពីគោលគំនិតពិការភាព