បានរៀបចំបើកវគ្គបណ្តុះបណ្តាលជំនួយការផ្ទាល់ខ្លួនជួយដល់ជនពិការធ្ងន់ធ្ងរ (PA) ក្នុងគោលបំណងបង្រៀនសិក្ខាកាមឲ្យចេះពីរបៀបជួយជនពិការ និងបង្កើនភាពស្និតស្នាលរវាងជនពិការនិងសិក្ខាកាមដែលបានចូលរួម។
ជាកិច្ចចាប់ផ្តើម លោក ម៉ី សាម៉ីត នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលPPCIL បានធ្វើការណែនាំខ្លួន និងប្រវត្តិសង្ខេបរបស់មជ្ឈមណ្ឌលPPCIL។កម្មវិធីបន្តគឺវគ្គបណ្តុះបណ្តាលជំនួយការផ្ទាល់ខ្លួន ហើយ
គ្រូបង្គោលបង្ហាត់បង្រៀនគឺ កញ្ញា ម៉ី មុន្នីរ័ត្ន និងលោកផុន ប្រុសពេជ្រ
បណ្តុះបណ្តាលមានដូចខាងក្រោម:
ទី១ របៀបប្រើប្រាស់រទេះរុញ
ទី២ របៀបរុញរទេះ
ទី៣ របៀបលើកជនពិការពីលើគ្រែមករទេះរុញ
ទី៤ របៀបស្លៀកពាក់
ទី៥ របៀបបញ្ចុកអាហារ
មជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម
វគ្គបណ្តុះបណ្តាលជំនួយផ្ទាល់ខ្លួន ជួយដល់ជនពិការធ្ងន់ធ្ងរ សូមជូនពរមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ។
![]() |
សិក្ខាកាមកំពុងមើលខ្សែរវីដេអូរពីរបៀបជួយជនពិការ |
![]() |
របៀបបត់រទេះរុញជនពិការ |
![]() |
របៀបរុញរទេះជនពិការ |
![]() |
របៀបរុញរទេះលើដីខ្សាច់ |
![]() |
របៀបបំបាស់រទេះ |
![]() |
របៀបលើករទេះជនពិការ |
![]() |
របៀកស្លៀកពាក់ |
របៀបបញ្ចុកអាហារ |