Dec 30, 2014

ថ្ងៃឈប់សម្រាក់ប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលជីវិរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ (PPCIL) - PPCIL's Annual public holiday for 2015


ក្រុមការងារPPCIL ចូលជួបសម្តែងការគួរសម លោកស្រី កែវ មុំ នាយិកាក្រុមហ៊ុនលីលី ផលិតនំស្រួយ

នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ លោកស្រី កែវ មុំ នាយិកាក្រុមហ៊ុនលីលី ផលិតនំស្រួយ បានអនុញ្ញាតឱ្យក្រុមការងារPPCILចូលជួប សម្តែងការគួរសម និងថ្លែងអំណរគុណចំពោះ លោកស្រីនាយិកា ដែលបានចូលរួមឧបត្ថម្ភ សន្និសីទអន្តរជាតិស្តីពី ចលនាជីវិតឯករាជ្យនៃ ជនពិការដែលបាន ប្រព្រឹត្តទៅកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ នៅវិទ្យាស្ថានជាតិសង្គមកិច្ច នូវថវិកាចំនួន ១០០ដុល្លារ សហរដ្ឋអាមេរិក និងនំស្រួយ ព្រិលរសជាតិផ្លែធុរេនចំនួន៥កេសធំៗ។

ក្នុងជំនួបនោះ លោក ម៉ី សាម៉ីត នាយកប្រតិបត្តិ អង្គការPPCIL ក៏បានជម្រាបជូនលោកស្រី នាយិកា អំពីសកម្មភាពសំខាន់ៗដែលអង្គការ PPCILកំពុងប្រតិបត្តិ និងស្ថានភាពទូទៅនៃ ជីវភាពរបស់ជនពិការដែលមានលក្ខណៈធ្ងន់ធ្ងរ ផងដែរ។ លោក សាម៉ីត បានធ្វើការសង្កត់ធ្ងន់ ថា ជនពិការពិតជាមិនអាចធ្វើការងារលើវិស័យ ពិការភាពបានទេ ដ៏រាបណាគ្មានការចូលរួម ពីវិស័យ ឯកជន និងភាគីពាក់ព័ន្ធ ដូច្នេះជនពិការគឺពិតត្រូវការការចូលរួមពីវិស័យឯកជន និងភាគីពាក់ព័ន្ធ ទាំងអស់។ ការចូលរួមរបស់ក្រុមហ៊ុនលីលី ផលិតនំស្រួយ គឺបង្ហាញពីការចូលរួមយ៉ាងសំខាន់បំផុត ក្នុងការលើកទឹកចិត្ត និងលើកកម្ពស់សិទ្ធិបងប្អូនជនពិការ និងជាពិសេសក្រុមហ៊ុនលីលីបានធ្វើជា គំរូដ៏សំខាន់បំផុតសម្រាប់វិស័យឯកជននានា។

លោកស្រី កែវ មុំ នាយិកាក្រុមហ៊ុនលីលី ផលិតនំស្រួយ ក៏បានកោតសរសើរចំពោះការខិតខំ ប្រឹងប្រែងធ្វើសកម្មភាពនានារបស់អង្គការPPCIL ដើម្បីបង្កើនគុណភាពជីវិតឱ្យប្រសើរឡើងរបស់ ជនពិការនាពេលអនាគត។ លោកស្រីនាយិកា ក៏សូមឱ្យអង្គការPPCIL ណែនាំជនពិការដែល មិនទាន់មានការងារ អាចដាក់ពាក្យធ្វើការនៅក្រុមហ៊ុនលីលី ផលិតនំស្រួយបាន។

ជាទីបញ្ចប់ ក្រុមការងារPPCIL ក៏បានធ្វើទស្សនកិច្ចរោងចក្រផលិតនំស្រួយដើម្បីស្វែងយល់ ថាតើការងារផលិតកម្មធ្វើនំនេះអាចសមស្របទៅនឹងលក្ខណៈពិការប្រភេទណាខ្លះ? មុននឹងលាគ្នា លោកស្រីនាយិកាក៏បានឧបត្ថម្ភនំស្រួយ៥កេសធំៗបន្ថែមទៀត ដល់អង្គការPPCILផងដែរ៕

ក្នុងឱកាសចូលឆ្នាំសាកល ឆ្នាំ២០១៥នឹងមកដល់នាពេលឆាប់ៗនេះ សមាជិក សមាជិកា និងបុគ្គលិករបស់អង្គការPPCIL សូមជូនពរលោកស្រី កែវ មុំ នាយិកាក្រុមហ៊ុនលីលី និងសហការីទាំងអស់ សូមទទួលបាននូវពរជ័យ សេរីមង្គល វិបុលសុខមហាប្រសើរ និងចម្រើនរុងរឿងជានិរន្តរ៍។

On 30th December 2014 in the morning, Mrs. Keo Mom, Director of LYLY Food Industry Co., Ltd that allowed PPCIL team work to meet and express our grateful thanks to Mrs. Keo Mom that has contributed US$100 and crackers snow taste durian 5 big cases for International Symposium on Independent Living of people with disabilities which was held on 08th December 2014, at National Institute of Social Affairs (NISA).

During the meeting, Mr. Mey Samith, Executive Director of PPCIL also introduced main operational activities of PPCIL and general situation of the living of people with severely disabilities. People with disabilities will not be able to work in the field of disability alone, so we need the involvement with private sectors and stakeholders. Therefore, LYLY Food Industry Co., Ltd is the most importantly play as a role model to other private sectors to continue to encourage and promote the rights of people with disabilities.

Mrs. Keo Mom, Director of LYLY Food Industry Co., Ltd also expressed her appreciation to PPCIL efforts to act for improving the quality of life of people with disabilities in the future. Regard to the job opportunity, Mrs. Keo Mom also ask PPCIL to introduce people with disabilities who don’t have work to do they can apply to work with LYLY Food Industry Co., Ltd.

Finally, PPCIL team work have visited the factory to understand about what the works that disabled persons can do? Before we say good bye, LYLY Food Industry Co., Ltd has contributed crackers 5 cases more to PPCIL.

In the coming New Year 2015, members and staff of PPCIL, would like to wish Mrs. Keo Mom, your family and your colleagues happiness, Joy, Prosperity and Success in your Business.





សូមជូនពរ លោក លោកស្រី ក្នុងឱកាសចូលឆ្នាំសាកល ឆ្នាំ២០១៥

ក្នុងឱកាសចូលឆ្នាំសាកល ឆ្នាំ២០១៥នឹងមកដល់នាពេលឆាប់ៗនេះ សមាជិក សមាជិកា និងបុគ្គលិករបស់អង្គការPPCIL សូមជូនពរ លោក លោកស្រី សូមទទួលបាននូវពរជ័យ សេរីមង្គល វិបុលសុខមហាប្រសើរ និងចម្រើនរុងរឿងជានិរន្តរ៍។

In the coming New Year 2015, members and staff of PPCIL, would like to wish you and your family happiness, Joy, Prosperity and More Success in your Business.