Mar 31, 2014

សិក្ខាសាលាស្តីពី ការចែករំលែកបទពិសោធិ៍អំពីចលនាជីវិតឯករាជ្យនៃជនពិការកម្ពុជា-ជប៉ុន

ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ មជ្ឈមណ្ឌលPPCILបានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី

(ការចែករំលែកបទពិសោធិ៍អំពីចលនាជីវិតឯករាជ្យនៃជនពិការកម្ពុជា-ជប៉ុន)

  អ្នកចូលរួមសរុប៩៨នាក់

១.បុគ្គលិកPPCIL ៦នាក់
២.ជំនួយការ ៧នាក់
២.ជនជាតិជប៉ុន ៩ នាក់
៣.សិស្សនិស្សិត២៥ នាក
៤.ជនពិការ៣០ នាក់
៥.អជ្ញាធរ ៩នាក់
៦.អង្គការដៃគូ ២

ជាកិច្ចចាប់ផ្តើមនៃអង្គសិក្ខាសាលា លោកវ៉ែនរតនា បានប្រកាសកម្មវិធីមានដូចខាងក្រោម

១. ចុះឈ្មោះ
២. កិច្ចស្វាគមន៍ និងប្រកាសហេតុដោយMC
៣. មតិស្វាគមន៍និងបទបង្ហាញពីស្ថានភាពរស់នៅរបស់ជនពិការកម្ពុជា ដោយ                            លោកម៉ី សាម៉ីត             នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល(PPCIL)
៤. សន្ទរថា បើកដោយលោកអភិបាលនៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ
៥. ពិធីថតរូបជុំគ្នា និងសម្រាកកាហ្វេ                     ៦.បទបង្ហាញស្តីពីចលនាជីវិតឯករាជ្យនៃជនពិការ,ប្រព័ន្ឋសុខមាលភាពជនពិការនៅក្នុងប្រ       ទេសជប៉ុន និងវិដេអូខ្លីដោយសមាជិកនិងវាគ្មិនមកពីប្រទេសជប៉ុន
៧.  វេទិកាពិភាក្សាក្រោមប្រធានបទ ស្តីពីស្ថានភាពពិត នៃការរស់នៅតាម            សហគមន៍របស់ជនពិការ
៨. ពិភាក្សាតាមក្រុមស្តីពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលចំពោះជនពិការ
៩. ការបង្ហាញពីលទ្ឋផលតាមក្រុមដោយ តំណាងក្រុមនីមួយៗ
១០. ការឆ្លើយតប និងបូកសរុបលទ្ឋផលក្រុមពិភាក្សានិងធ្វើជាអនុសាសន៍ដាក់ជូនទៅរដ្ឋាភិបាល
១១. សន្ទរថាបិទកម្មវិធី




ចុះឈ្មោះ

គោរពភ្លេងជាតិ


សន្ទរថាបើកដោយ លោក អភិបាលខណ្ឌពោធិ៍សែនជ័យ





លោកម៉ី សាម៉ីត

បទបង្ហាញលោក ហាតា(ជប៉ុន)



វេទិការពិភាក្សា

ពិភាក្សាក្រុម

ពិភាក្សាក្រុម


បទបង្ហាញតំណាងក្រុមទី១

បទបង្ហាញតំណាងក្រុមទី២




ថតរូបទុកជាអនុស្សាវរីយ៍

ថតរូបទុកជាអនុស្សាវរីយ៍

Feb 24, 2014

បទបង្ហាញស្តីពីគោលគំនិតពិការភាព

ថ្ងៃទី២៤-២៥ ខែកុម្ភ: ឆ្នាំ២០១៤ វេលាម៉ោង៩:00-៩:២០នាទីព្រឹក

ក្រុមការងារមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ(PPCIL)បានចុះទៅធ្វើបទបង្ហាញនៅវិទ្យាល័យបាក់ទូក ស្តីពី (គោលគំនិតពិការភាព)។ក្រុមការងារដែលបានចុះទៅរួមមាន លោកម៉ី សាម៉ីត លោកវ៉ែនរតនា កញ្ញាសៅ សារ៉ាននិងលោកស្រេង ដារា។
គោលបំណងនៃការធ្វើបទបង្ហាញនេះគឺចង់បញ្ជៀបបញ្ហាពពិការភាពទៅដល់ប្អូនៗសិស្សានុសិស្សឲ្យមានការយល់ដឹងពីពិការភាពកុំអោយមានការរើសអើងមកលើជនពិការ។

ជាកិច្ចចាប់ផ្តើមបទបង្ហាញមានដូចខាងក្រោម

១.និយមន័យពាក្យថាពិការភាព
២.មូលហេតុបណ្តាលអោយពិការ
៣.បញ្ហាប្រឈមនៃការរើសអើង
៤.សិទ្ឋជាមូលដ្ឋាន
៥.ជនពិការនិងសមត្ថភាព 

ចំណាប់អារម្មណ៍

ខ្ញុំមានអារម្មណ៍រំភើបរីករាយណាស់ដែលបានចូលរួមស្តាប់ការធ្វើបទបង្ហាញស្តីពីបញ្ហាពិការភាពនិងធ្វើអោយខ្ញុំបានយល់ដឹងច្រើនពីជនពិការ ។

ក្រុមការងារមជ្ឈមណ្ឌលPPCIL សូមអំណរគុណដល់ប្អូនៗដែលបានចំណាយពេលវេលា ចូលរួមស្តាប់ ការធ្វើបទបង្ហាញស្តីពីបញ្ហាពិការភាព។ សូមជូនពរប្អូនៗ និងលោកគ្រូអ្នកគ្រូ មានសុខភាពល្អ ប្រាថ្នាអ្វីសូមអោយបានសម្រេចគ្រប់ៗគ្នា ។

បទបង្ហាញនៅវិទ្យាល័យ បាក់ទូក






បទបង្ហាញស្តីពីគោលគំនិតពិការភាព



Jan 12, 2014

វគ្គបណ្តុះបណ្តាលជំនួយការផ្ទាល់ខ្លួន(PA)

ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤

មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ(PPCIL) បានរៀបចំបើកវគ្គបណ្តុះ បណ្តាលជំនួយការផ្ទាល់ខ្លួន(PA) ក្នុងគោលបំណងបង្រៀនសិក្ខាកាមឱ្យចេះពីរបៀបជួយដល់ជនពិការដែលមានធ្ងន់ធ្ងរ ។

អ្នកចូលរួម

សិក្ខាកាម  ២ នាក់
គ្រូបង្គោល ២ នាក់
បុគ្គលិក     ៥ នាក់

កម្មវិធី


  •  ការណែនាំខ្លួន
  •  បទបង្ហាញអំពីសកម្មភាពរបស់ជម្ឈមណ្ឌលPPCIL
  •  បទបង្ហាញស្តីពីគោលគំនិតពិការភាព
  •  អាហារសម្រន់(ផ្លែឈើ) 
  •  វគ្គបណ្តុះបណ្តាលជំនួយការ(PA)
  • សម្រាក់អាហារថ្ងៃត្រង់
  • បន្តវគ្គបណ្តុះបណ្តាល
  • ចំណាប់អារម្មណសិក្ខកាម
  • បិទកម្មវិធី

ជាកិច្ចចាប់ផ្តើមលោកវ៉ែន រតនា បានបើកកម្មវិធី និងធ្វើការណែនាំខ្ឡួនពីបុគ្គលិកPPCILមុន បន្ទាប់មកសិក្ខាកាមគឺលោក​យឹង មគ្គស្រីម័ត្ត មកពីអង្គការ CUFA និងកញ្ញាប្រាក់វណ្ណដា ជានិស្សិត មកពីមេគង្គកម្ពុជា ។



លោកម៉ីសាម៉ីត ធ្វើបទបង្ហាញស្តីពីសកម្មភាពPPCIL

កញ្ញាជា បុប្ផាធ្វើបទបង្ហាញស្តីពីគោលគំនិតពិការភាព

សិក្ខាកាម

កញ្ញាម៉ី មុន្នីរ័ត្នបង្ហាញពីរបៀបប្រើរទេះរុញ


របៀបប្រើប្រាស់រទេះរុញ

របៀបរុញរទេះ
របៀបបញ្ចុកអាហារ
របៀបបញ្ចុកអាហារ

របៀបបញ្ចុកអាហារ
របៀបប្រែខ្លួនជូនជនពិការ


លោកយឹង មគ្គស្រីម័ត្ត បានមានប្រសាសន៍ថារូបគាត់សប្បាយចិត្តណាស់ដែលបានមករៀនពីរបៀបជួយដល់ជនពិការធ្ងន់ធ្ងរ ។ហើយនេះជាជំនាញមួយដែលគាត់អាចជួយដល់ជនពិការ និងជួយសម្រាលការលំបាកសម្រាប់ពួកគាត់។

Dec 10, 2013

ទិវាជនពិការកម្ពុជាលើកទី១៥ និងទិវាជនពិការអន្តរជាតិលើកទី៣១

ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំ(PPCIL) បានទៅចូលរួម ទិវាជនពិការកម្ពុជាលើកទី១៥ និងទិវាជនពិការអន្តរជាតិលើកទី៣១ ក្រោមប្រធានបទ ( លុបបំបាត់ឧបសគ្គនានា និងផ្តល់ឱកាសដល់ជនពិការដើម្បី សង្គមមួយ សម្រាប់យើងទាំងអស់គ្នា )។ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនោះមជ្ឈមណ្ឌលPPCILមានតាំងពិព័ណជារូបភាព មានដូចជា រូបសកម្មភាព និងរូបភាពដំណើរកំសាន្តជនពិការធ្ងន់ធ្ងរ។

ស្តង់តាំងពិព័ណរូបភាពPPCIL
សម្តេចហ៊ុន សែន ទស្សន:កិច្ចស្តង់PPCIL
ជនពិការPPCILថតជាមួយលោកជំទាវ
ថតរូបជាមួយបងស្រីយុគ ចិន្តា



Nov 18, 2013

លិខិតថ្លែងអំណរគុណ

ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣

លោក ម៉ី សាម៉ីត នាយកប្រតិបត្តិ ព្រមទាំងបុគ្គលិក មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យ នៃជន ពិការភ្នំពេញ (PPCIL) សូមថ្លែងអំណរគុណ ដល់លោក នាយក វិទ្យាល័យជាស៊ីម ឈូកវ៉ា ដែលបានសហការជាមួយមជ្ឈមណ្ឌល(PPCIL) ក្នុងការធ្វើបទបង្ហាញខ្លីដល់សិស្ស ស្តី ពីគោល គំនិតពិការភាពនិងសេវាជំនួយការផ្ទាល់ខ្លួនជួយដល់ជនពិការធ្ងន់ធ្ងរ រយ:ពេល ២០នាទីដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០តុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣ ប្រកបដោយជោគជ័យ ។

ការយកចិត្តទុកដាក់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់នេះ គឺបង្ហាញពីការចូលរួម យ៉ាង សំខាន់បំផុតក្នុងការលើកទឹកចិត្ត និងលើកកម្ពស់សិទ្ឋិបងប្អូនជនពិការ សំដៅ ឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានមកលើជនពិការ នាពេលអនាគតជាក់ជាមិនខាន។

យើងខ្ញុំទាំងអស់គ្នាជាបុគ្គលិក និងជាសមាជិក សមាជិកា នៃមជ្ឈមណ្ឌល(PPCIL) សូមគោរពជូនពរលោក នាយក និងលោកគ្រូ អ្នកគ្រូ ទាំងអស់ទទួលបានសុខភាពល្អ ព្រមទាំងជោគជ័យគ្រប់ភារ:កិច្ច ។


លោកម៉ី សាម៉ីត ជូនលិខិតថ្លែងអំណរគុណដល់លោក នាយក វិទ្យាល័យជាស៊ីម ឈូកវ៉ា



Oct 30, 2013

បទបង្ហាញស្តីពីបញ្ហាពិការភាព

ថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០១៣ ក្រុមការងារមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ(PPCIL) បានចុះទៅធ្វើបទបង្ហាញស្តីពីបញ្ហាពិការភាពនៅវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា ដោយចែកជាពីរក្រុមដើម្បីធ្វើបទបង្ហាញក្រុមទី១ មានលោក ម៉ី សាម៉ីត និងលោកអេង ឡៃហឿន ក្រុមទី២ មានលោកវ៉ែន រតនា និងកញ្ញា ជា បុប្ផា ។  អ្នកចូលរួមសរុបចំនួន១៥២នាក់

គោលបំណងផ្សព្វផ្សាយពីបញ្ហាពិការភាព ទៅដល់ប្អូនៗឲ្យមានការយល់ដឹង កុំឲ្យមានការ រើសអើងមកលើជនពិការ ។

ជាកិចាប់ផ្តើមបទបង្ហាញមានដូចខាងក្រោម

1.និយមន័យពាក្យថាពិការភាព

2. មូលហេតុដែលបណ្តាលឱ្យពិការ

3. បញ្ហាប្រឈមនៃការរើសអើង

4. សិទ្ឋិជាមូលដ្ឋាន

5. ជនពិការនិងសមត្ថភាព

ចំណាប់អារម្មណ៍

ពេលដែលខ្ញុំបានស្តាប់ការធ្វើបទបង្ហាញ ស្តីពីបញ្ហាពិការភាពនេះ ហើយ ខ្ញុំមានអារម្មណ៍រំ ភើបរីក រាយ យ៉ាងខ្លាំង ពីព្រោះនេះជាលើកទីមួយសម្រាប់ខ្ញុំ ហើយខ្ញុំក៍បានយល់ដឹងពីជនពិការបានច្រើន។


ជាចុងក្រោយក្រុមការងារPPCIL បានថ្លែងអំណរគុណដល់ប្អូនៗដែលបានចំណាយពេលវេលាដ៍មានតំលៃចូលរួមស្តាប់ការធ្វើបទ
បង្ហាញស្តីពីពិការភាព និងសូមជូនពរ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ទាំងអស់មានសុខភាពល្អ រៀនអោយពូកែ ។

បទបង្ហាញលោក ម៉ី សាម៉ី



បទបង្ហាញលោក វ៉ែន រតនា



បទបង្ហាញ កញ្ញា ជា បុប្ផា


Sep 26, 2013

កិច្ចពិភាក្សាក្រុមការងារPPcil ជាមួយអ្នកគ្រប់គ្រងផ្សារទំនើបស៊ូភើស្ទ័រ

ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង៩:30នាទីព្រឹក ក្រុមការងារមជ្ឈមណ្ឌលPPCIL ចំនួន០២នាក់ មានដូចជា លោកវ៉ែន រតនា និងលោក អេងឡៃ ហឿន បានចុះទៅជួបពិភាក្សាជាមួយជាមួយលោក ងួនលាងហុង ជាអ្នកគ្រប់គ្រង់ នៅផ្សារទំនើបស៊ូភើស្ទ័រ ស្តីពីការចល័តទី ចេញចូល សម្រាប់ជនពិការ ។ សូមបញ្ជាក់ផងដែរថា នៅផ្សារទំនើប នេះគឺមានជម្រាលសម្រាប់ជនពិការ ប៉ុន្តែចំណែកបន្ទប់អនាម័យ វិញគឺជនពិការមិនអាច ប្រើប្រាស់បាននោះទេ ដូច្នេះហើយបានជាមជ្ឈមណ្ឌលPPCIL ដាក់លិខិត សូមការណាត់ ជួបពិភាក្សាបញ្ហានេះ ។  ក្រោយពីបានជួបពិភាក្សាគ្នាអស់រយ:ពេលជិត២០នាទីរួចមក អ្នកគ្រប់គ្រងនៅផ្សារទំនើបស៊ូភើស្ទ័រ បានមានប្រសាសន៍ថា គាត់យកសំណើរនេះជូនទៅប្រធានផ្សារជាមុនសិន ពីព្រោះគាត់មិនហ៊ានសំរេចឡើង ។

ក្នុងឱកាសនោះក្រុមការងារបានជូនសៀវភៅ១ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ឋិជនពិការ ទៅលោក ងួនលាង ហុង ដើម្បីទុក មើលនៅមាត្រាមួយចំនួន ដែលមានក្នុងសៀវភៅច្បាប់នេះ ។


កិច្ចពិភាក្សា


បន្ទប់អនាម័យ