Mar 23, 2012

និស្សិតមកពីសកលវិទ្យាល័យបៀលប្រាយមកចុះកម្មសិក្សានៅPPCIL

          
កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ 

ប្អូននិស្សិតបៀលប្រាយជួបជាមួយលោកនាយកPPCIL


មាននិស្សិតមកពីសកលវិទ្យាល័យបៀលប្រាយមកធ្វើសាណាបញ្ចប់ឆ្នាំសិក្សារបស់ 
គាត់។ ក្រុមរបស់មាន៥ នាក់ប្រុស៣នាក់ ស្រី២នាក់ ក្នុងនោះផងដែរ  កញ្ញា ស្រីណូជាប្រធានក្រុម។
គោលបំណងរបស់ពួកគាត់គឺចង់ស្វែងយល់ពីជនពិការធ្ងន់ធ្ងរនៅក្នុងមជ្ឈមណ្ឌលជីវិតឯករាជ្យនៃ ជនពិការភ្នំពេញ ។
កញ្ញា ស្រី ណូ មានសំនួរជាច្រើនសួរដល់លោក ម៉ី សាម៉ីត ដែលជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌល
កញ្ញា បានសួរថាតើជំនួយការរបស់ជនពិការធ្ងន់ធ្ងរមានផលពិបាកដែរឬទេ?ហើយគាត់មានប្រែប្រួល
អ្វីខ្លះ? លោក ម៉ី សាម៉ីត មានប្រសាសន៍ថាតាមកាពិតមិនមានផលពិបាកទេសំរាប់ជំនួយការយើង
ពេលដែរគាត់មកធ្វើការនៅមជ្ឈមណ្ឌលយើងគឺគាត់យល់ពីបញ្ហាពិការភាពបានច្រើន។ ពេលជំនួយការចុះផ្តល់សេវាដល់ជនពិការ គាត់បានរុញជនពិការធ្ងន់ធ្ងរដើរលេងនិងបាន
បញ្ជ្រៀបបញ្ហាពិការទៅក្នុងសហគមន៍របស់គាត់អោយបានយល់ដឹងពីពិការភាព។ ជាពិសេសទៅ
ទៀតជំនួយការប្រៀបបានជាដៃជើងរបស់ជនពិការធ្ងន់ធ្ងរ ព្រោះថាជនពិការធ្ងន់ធ្ងរ គាត់ធ្វើអ្វីៗ
មិនបានដូចជនពិការស្រាលៗនោះទេ ម្យ៉ាងវិញទៀតជនពិការធ្ងន់ធ្ងរគ្រប់រូបគឺត្រូវការជំនួយការ
ផ្ទាល់ខ្លួន។ ដូច្នេះហើយបានជាមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ  
ឡើងដើម្បីបង្កើតប្រព័ន្ធជំនួយការផ្ទាល់ខ្លួនសំរាប់ជនពិការធ្ងន់ធ្ងរ។ ហើយប្អូនៗនិស្សិតទាំងអស់មាន
ចំណាប់អារម្មណ៍យ៉ាងខ្លាំងពេលដែលលោក ម៉ី សាម៉ីត មានប្រសាសន៍និងរៀបរាប់ពីជនពិការធ្ងន់
ធ្ងរយ៉ាងក្បោះក្បាយសំរាប់ពួកគាត់ និងអរគុណដល់លោក ម៉ី សាម៉ីត ដែរជានាយកប្រតិបត្តិនិងបុគ្គ
លិកនៃមជ្ឈមណ្ឌលផងដែល។ ហើយជាចុងក្រោយប្អូនៗបានថតរូបជាមួយលោកនាយកនិងបុគ្គលិកPPCIL ទុកជាអនុស្សាវរីយ៍។

ស្នាមញញឹមរបស់ប្អូននិស្សិតជាមួយបុគ្គលិកPPCIL

ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៏