Tuesday, May 29, 2012

ខ្ញុំសាម៉ីត, សួស្តីពីជប៉ុន! ទៅលេងផ្ទះបងស្រីកាមីយ៉ាម៉ា

តាំងពីខ្ញុំបានមកសិក្សានៅប្រទេសជប៉ុន ខ្ញុំមានទំនាក់ទំនងល្អជាមួយបងស្រីកាមីយ៉ាម៉ា (Kamiyama)​រហូតដល់ចាត់ទុកគាត់ជាបងស្រីធម៌។ ប្រភេទពិការរបស់បងស្រីកាមីយ៉ាម៉ាគឺ​ ឆ្អឹងមិនលូតលាស់។
ដោយហេតុខ្ញុំនិងបងស្រីកាមីយ៉ាម៉ាបែកគ្នារយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០០៧មកនោះ បងស្រីក៏អញ្ជើញខ្ញុំទៅញ៉ាំបាយថ្ងៃត្រង់នៅផ្ទះរបស់គាត់ ព្រមទាំងមានមិត្តភក្តិជាច្រើនទៀតចូលរួម​ផងដែរ។ ម្ហូបថ្ងៃនេះគឺ មានស៊ូស៊ី និងភីហ្ស៊ា។
បងស្រីកាមីយ៉ាម៉ា ខាងឆ្វេង, លីងខាងស្តាំ
ម្ហូបជប៉ុនត្រីឆៅ និងបាយ (ស៊ូស៊ី)

ភីហ្ស៊ា

បងស្រីអូតូ(រូបកណ្តាល)ជាមិត្តភកិ្តបងស្រីកាមីយ៉ាម៉ា
រូបថតជុំគ្នានៅផ្ទះបងស្រីកាមីយ៉ាម៉ា
ក្រោយញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់ឆ្អែតហើយហើយនោះ ពួកយើងក៏នាំគ្នាទៅទិញអីវ៉ាន់ ឬវត្ថុ​អនុស្សារយ៏ពីព្រោះខ្ញុំជិតដល់ពេលត្រឡប់មកប្រទេសកម្ពុជាដែរ។ ម៉្យាងវិញទៀតថ្ងៃនេះគឺមានពិធី​ជប់លៀងលាគ្នាដ៏ធំមួយផងដែរ។ ពីព្រោះសមាជិកណេប៉ាល់និងត្រឡប់ទៅវិញនៅយប់នេះ៕
បងស្រីកាមីយ៉ាម៉ា និងជំនួការចេញពីផ្ទះទៅទិញសម្ភារៈ
ទិដ្ឋភាពទិញសម្ភារៈ
ដើមផ្កាតូចៗ កំពុងដាក់លក់
ថតជាមួយបងស្រីកាមីយ៉ាម៉ា ក្រោយពេលចាកចេញពីផ្សារទំនើប

Monday, May 28, 2012

ខ្ញុំសាម៉ី, សួស្តីពីជប៉ុន! ការធ្វើដំណើរពីតូក្យូ ត្រឡប់មកអូសាកាវិញ

នៅថ្ងៃទី២៦ ខែឧសភានេះ ខ្ញុំបានបញ្ចប់ទស្សនៈកិច្ចនៅទីក្រុងតូក្យូ រួចត្រូវវិលត្រឡប់ទៅទីក្រុង​អូសាកាវិញ។ ខ្ញុំបានគិតថា ពេលដែលខ្ញុំមកដល់តូក្យូខ្ញុំនិងគេងឲ្យបានឆ្អែត តាមពិតទៅខ្ញុំបាន​មកដល់ទីក្រុងតូក្យូមិនដែលបានគេងនៅម៉ោង១១ ឬម៉ោង១២ដូច​ដែលបានគិតមកនោះទេ។ គឺពេលវេលាគេងដូចនៅអូសាកាដែរ គ្រាន់តែរហ័សជាងបន្តិច នៅអូសាកា នីស៊ីណូមីយ៉ា គេងនៅម៉ោង ៤ព្រឹក ឬ៥ព្រឹក ពេលមកដល់តូក្យូគេងនៅម៉ោង ៣.៣០នាទី ថ្ងៃទី១ ដោយខ្ញុំបាន​ជជែក​គ្នាជាមួយបុប្ផារហូត ពិតជាសប្បាយណាស់។
មិនសូវបានគេងយ៉ាងនេះ ថ្ងៃត្រឡប់ទៅអូសាកាវិញក៏មិនបានគេងឆ្អែតទៀតនោះ ស្រាប់មើល​សំបុត្រ​ស៊ីនកាន់សែន (Shinkansen) រថភ្លើងលឿនជាងគេរបស់ជប៉ុន ចេញដំណើរនូវ១១ព្រឹក ដូច្នេះត្រូវជួបជុំរៀបចំចេញដំណើរពីតូយ៉ាម៉ាសាន់រ៉ាយ (Toyama Sunraise)នៅម៉ោង៧.៣០នាទីព្រឹក ពីព្រោះបុគ្គលិកJSRPD ក៏ជូនដំណើរពួកយើងផងដែរ ហេតុនេះធ្វើឲ្យខ្ញុំងងុយគេងយ៉ាងខ្លាំង ដើរហាក់ជាគ្មានកំលាំងទាល់តែសោះ ងងុយតែគេង។
ពេលនោះ បុប្ផាក៏ និងមិត្តរបស់គាត់មកពីប្រទេស ហ្វីជី បានជូនដំណើរខ្ញុំរហូតដល់កន្លែងជិះរថភ្លើង​លឿន។ បុប្ផាពិតជាចិត្តបានណាស់ ជិះរថភ្លើងជូនពួកយើងទាល់តែមកដល់ស្ថានីយ៏រថភ្លើង​លឿន។
ខ្ញុំមិនសូវបានគេង រីឯពោះក៏ឃ្លាន ក៏សំរេចចិត្តទិញអូនីហ្គីរី(បាយជប៉ុន)ដើម្បីញ៉ាំក្នុងរថភ្លើងលឿន ការទៅវិញពិតជាមានការពិបាក ព្រោះខ្ញុំចង់ញ៉ាំអូនីហ្គីរីណាមានរសជាតិឆ្ងាញ់ ដូច្នេះក៏ចំណាយ​ពេល​យូរ។ បន្ទាប់មកខ្ញុំនិងមិត្តភក្តិមកពីណេប៉ាល់បានទៅជិះជណ្តើរយន្តតែពីរនាក់ដើម្បីទៅជិះ​រថភ្លើងលឿន ដោយ​មិនសូវដឹងពីទីតាំងឆែកសំបុត្រ និងរបៀបជិះរថភ្លើងលឿន និងត្រូវចាំគ្នាផង​នោះក៏ធ្វើឲ្យពួកយើង​ចំណាយយូររហូត​ដល់​ជ្រុងម៉ោងមិនអាចឡើងជិះរថភ្លើងបាន។ ពួកយើងបានប្តូរម៉ោងជិះមកម៉ោង១.១០នាទីវិញ។ ពួកយើង៤នាក់នេះជា​បទពិសោធន៏ដ៏មិនអាច​បំភ្លេច តែត្រូវប្រុងប្រយ័ត្ននៅពេលក្រោយ!
រូបថតជុំគ្នាជាមួយ បុគ្គលិកJSRPD, បុគ្គលិកTOYAMA SUNRAISE មុនចេញដំណើរមកអូសាកា
ថតនៅក្នុងរថភ្លើងលឿន
មកដល់ការិយាល័យមែនស្រ្តីន, អាហារពេលល្ងាចម្ហូបស៊ុបជប៉ុន ហៅថា អូណាបេ

ខ្ញុំសាម៉ីត, សួស្តីពីជប៉ុន! កម្មវិធីសិក្ខាសាលាអន្តរជាតិ


គោលបំណងសំខាន់នៃសិក្ខាសាលាគឺ យើងរួមគ្នាគិតអំពីការធ្វើឲ្យកាន់តែប្រសើរនៃសិទ្ធិស្មើភាពរបស់ជន​ពិការដើម្បីរំលឹខួប៣០ឆ្នាំនៃកម្មវិធីបណ្តុះបណ្តាលជនពិការវ័យក្មេង Duskinនេះ នាយកដ្ឋានស្តារលទ្ធភាព​ពលកម្មសម្រាប់ជនពិការជប៉ុន (Japanese Social Rehabilitation for Persons with Disabilities, JSRPD) អ្នករៀបចំកម្មវិធីសិក្ខាសាលាអន្តរជាតិក៏បានអញ្ជើញ វាគ្មិនសំខាន់ៗមកសហរដ្ឋអាមេរិក គឺ​លោកស្រី Judith e. Heumann និង លោកស្រី Rahnee K. Patrick និងមានសិក្ខាកាមជនជាតិជប៉ុនដែល​បានទៅសិក្សានៅបណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក និងអង់គ្លេស ជាដើម ធ្វើបទបង្ហាញពី​លទ្ធផលនៃការសិក្សា និងសកម្មភាពដែលពួកគេបានរៀននិងមកអនុវត្តនៅប្រទេសជប៉ុន។ មួយវិញទៀតDuskin និង Ainowa Foundation ក៏មានកម្មវិធីជ្រើសរើសជនពិការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មកសិក្សានៅប្រទេសជប៉ុនរៀងរាល់ឆ្នាំនោះ JSRPD អ្នករៀបចំកម្មវិធីសិក្ខាសាលាអន្តរជាតិក៏មិនភ្លេច​អញ្ជើញវាគ្មិន ដែលកំពុងធ្វើការទាក់ទងនិងចលនាជីវិតឯករាជ្យនៃជនពិការនៅប្រទេស ប៉ាគីស្ថាន (លោកស្សាហ្វីក) តៃវ៉ាន់ (កញ្ញាលីង) ម៉ុងហ្គោលី (លោកបាយាល) និងប្រទេសជប៉ុន (កញ្ញា អេមី និងលោកមីសឹអូកា) មកធ្វើបទបង្ហាញ ចែករំលែក​ពីបទពិសោធន៏ និងការងារដែលកំពុងធ្វើ និងអ្នកចូលរួម​មួយចំនួនទៀត ដូចជា កម្ពុជា (ខ្ញុំសាមីត) ណេប៉ាល់ (លោកគ្រីស្នា និងលោកឌីប៉ាក) និងកូរ៉េ (លោកឆាណូ) ។

កម្មវិធី
  • ចុះឈ្មោះ09:30-10:00 
  • បើកអង្គសិក្ខាសាលា 
  • បទបង្ហាញរបស់ លោកស្រី Rahnee K. Patrick (ការបង្កលក្ខណៈងាយស្រួល និងអ្នកដឹកនាំCIL) និងលោកស្រី Judith e. Heumann (ជាលេខាធិការនៃកិច្ចការរដ្ឋនៃសហរដ្ឋអាមេរិក និងជាទីប្រឹក្សាកិច្ចសិទិ្ធជនពិការអន្តរជាតិ) 
  • បទបង្ហាញរបស់លោកតានីអាយ ហ៊ីរ៉ូស៊ិ (Taniai Hiroshi) អំពីកម្មវិធីរបស់មូលនិធិ Ainowa Foundation 
  • បទបង្ហាញរបស់សិក្ខាកាមជប៉ុនទៅរៀននៅបរទេស 
  • បទបង្ហាញអំពីសកម្មភាពប្រទេស ដោយតំណាង មកពីប៉ាគីស្ថាន តៃវ៉ាន់ និង ម៉ុងហ្គោលី 
  • ចំណាប់អារម្មណ៏វាគ្មិន និងបិទអង្គសិក្ខាសាលា16:50-17:00 
  • ជប់លៀងលាគ្នា (18:00-20:00)
 ជាកិតិ្តយសលោកស្រីJudithក៏បានផ្ញើរសារលើកកំលាំងចិត្តដល់មជ្ឈមណ្ឌលPPCILផងដែរ។
សូមមើលវីដេអូទាំងស្រុងដូចតទៅ៖


វាគ្មិន រាប់ពីឆ្វេង លោកមីសឺអូកា, លោកស្សាហ្វីក, កញ្ញាលីង លោកបាយាល និងកញ្ញាអេមី
កញ្ញាលីង មើលក្នុងទូរទស្សន៍ពេលកំពុងនិយាយ
លោកបាយាល មើលក្នុងទូរទស្សន៍

រូបថតក្នុងភ្ញាក់ដែលបែកញ្ញា អេចូ យូរពេក, អេចូនៅខាងឆ្វេងដៃឌីប៉ាក

រូបថតជុំគ្នាជាមួយសិក្ខាកាមDuskinវគ្គ១៣ ក្នុងពិធីជប់លៀង

សាមីតថតជាមួយលោកស្រី Judith
រូបថតជុំគ្នា ក្រោយពេលបញ្ចប់កម្មវិធីលប់លៀងលាគ្នា !

Saturday, May 26, 2012

សួស្តីពីជប៉ុន! ដំណើរមកតូក្យូជួបសិក្ខាកាមDUSKIN វគ្គទី១៣ និងស្វាគមន៍លោកស្រី Judith e. Heumann

ថ្ងៃទី២១ ខ្ញុំបានមកដល់ទីក្រុងតូក្យូ តូយ៉ាម៉ាសាន់រ៉ាយ (Toyama Sunraise)​ដែលជាកន្លែងខ្ញុំបាន​ស្នាក់នៅ​រៀនកាល៥ឆ្នាំមុន។ មកដល់ទីនេះភ្លាម ខ្ញុំបាននឹកឃើញនូវរាល់អនុស្សាវរីយ៏​ដែលខ្ញុំបាន​ធ្វើជាមួយ​មិត្តភក្តិ លើសពីនេះខ្ញុំមានអារម្មណ៏​រំភើបនឹកស្មានមិនដល់ថាខ្ញុំបានមកទី​កន្លែងនេះ​ម្តងទៀតទេ ពីព្រោះ​ចំងាយពីកម្ពុជា មកជប៉ុនពិត​ជាឆ្ងាយណាស់ ហើយជាពិសេសគឺខ្ញុំគិតថា ខ្ញុំគ្មានធនធាន​ថវិកាមកម្តងទៀតផងនោះ។ ប៉ុន្តែខ្ញុំមានឧិកាសថ្ងៃនេះក៏ដោយសារខ្ញុំបានតាំងចិត្ត និងធ្វើការងារចលនាជីវិតឯករាជ្យនៃជនពិការ​នេះដែរ។ ដូច្នេះការដែលមកធ្វើទស្សនៈ​ដើម្បីនៅប្រទេសជប៉ុនគឺរឹតតែជំរុញឆន្ទៈខ្ញុំបន្ថែមទៀត​ក្នុងធ្វើការងារផ្លាស់ប្តូរសង្គមជនពិការ។
ពេលចូលដល់តូយ៉ាម៉ាសាន់រ៉ាយភ្លាម ខ្ញុំក៏បានទៅប្រជុំជាមួយសិក្ខាកាមវគ្គទី១៣របស់ Duskin ក្នុងនោះក៏មានបុប្ផាចួលរួមផងដែរ។ យើងបានចែករំលែកបទបិសោធន៍លើភាពជោគជ័យលើ​ចលនាពិការភាព ការខិតខំប្រឹងប្រែង និងឧបសគ្គប្រឈមនានា ដែលកើតមានក្នុងបណ្តាប្រទេស​និមួយៗ។
សិក្ខាកាមវគ្គទី១៣របស់ Duskinឆ្នាំ២០១១ ២០១២នេះ មាន៧នាក់មកពី កម្ពុជា ណេប៉ាល់ ប៉ាគីស្ថាន វៀតណាម ហ្វីជី ប៉ាព័រនូគីណេ តាជីគីស្ថាន។
គោលបំណងសំខាន់ដែលសមាជីកKokorozashi IL International មកទីក្រុងតូក្យូគឺ ដើម្បីចូលរួមកម្មវិធី​សិក្ខាសាលាអន្តរជាតិ ដែលនិងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ នៅអាគារមូលនិធិនិបប៉ុន (Nippon Foundation Building) ដែលមានវាគ្មិនសំខាន់មកសហរដ្ឋអាមេរិក គឺលោកស្រី Judith e. Heumann និង លោកស្រី Rahnee K. Patrick. គួបញ្ជាក់ដែរថា លោកស្រី Judith e. Heumann គឺជាទីប្រឹក្សាកិច្ចការសិទ្ធិជនពិការអន្តរជាតិ និងជាលេខាធិការលោកស្រី ហែលេរី ក្លីនតុនផងដែរ។ លោកស្រី Judith e. Heumann ក៏ធ្លាប់ជាទីប្រឹក្សា លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ាផងដែរ។
នៅម៉ោង៦ល្ងាច ថ្ងៃដដែលខ្ញុំក៏ចួលរួមកម្មវិធីជប់លៀងស្វាគមន៍លោកស្រី Judith e. Heumann និងអ្នកដែលមកពីសហរដ្ឋអាមេរិក នៅ Toyama Sunraise
ជិះរថភ្លើងក្រោមដីទៅតូយ៉ាម៉ាសាន់រ៉ាយស៍ (Toyama sunraise)
មកដល់ស្ថានីយ៏រថភ្លើង វ៉ាកាម៉ាត់សឹកាវ៉ាដា (Wakamatsukawada)
 ស្ថានីយ៏រថភ្លើងWakamatsukawadaនៅជិតToyamasuraise យើងបានបែកទីនេះរយៈពេល៥ឆ្នាំ្ហហើយ!
ចែករំលែកបទពិសោធន៏ជាមួយសិក្ខាកាមវគ្គទី១៣

ខ្ញុំថតរូបមុខបន្ទប់ដែលស្នាក់នៅឆ្នាំ៥មុន
ជប់លៀងស្វាគមន៍លោកស្រី Judith មកពីអាមេរិក ថតនេះថតជាមួយលោក Taniai និង លោកស្រីYokoyama ព្រមទាំងសិក្ខាកាមDuskinវគ្គទី១៣
រូបថតជុំគ្នាជាមួយលោកស្រី Judith និងលោកស្រី Rahnee ប្រតិភូមកពីអាមេរិក និងអ្នកដឹកនាំលើវិស័យពិការភាពជប៉ុន

សួស្តី! កម្មវីធីបណ្តុះបណ្តាលបង្កើនសមត្ថភាពជំនួយការផ្ទាល់ខ្លួន


មែនស្ត្រីមបានរៀបចំកម្មវិធីបង្កើនសមត្ថភាពជំនួយការផ្ទាល់ដើម្បីឲ្យយល់តែច្បាស់អំពីបញ្ហាពិការភាព, បង្ហើនភាពជឿជាក់, ការទទួលខុសត្រូវ និងអំពីទិសដៅសំខាន់ដែលជនពិការធ្ងន់ធ្ងរកំពុងធ្វើ។ កម្មវិធីនេះនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១២ ហើយជាធម្មតាក្នុងមួយឆ្នាំធ្វើ៦ដង។ ប៉ុន្តែឆ្នាំនេះគឺមានលក្ខណៈពិសេសជាងសព្វដងដោយសារមានសមាជិកបណ្តាញជីវិតឯករាជ្យអនតរជាតិឆន្ទៈតែមួយមកចូលរួមប្រជុំផងនោះ សមាជិកទាំងអស់ក៏ចូលរួមធ្វើបទបង្ហាញចែករំលែកអំពីការផ្លាស់ប្តូរក្រោយពេលដែលពួកគេទទួលការបណ្តុះបណ្តាលពីប្រទេសជប៉ុន ជាពិសេសការរៀនពីមជ្ឈមណ្ឌលមែនស្ត្រីម បន្ទាប់មកបង្ហាញអំពីគោលបំណងនៃការផ្លាស់ប្តូរសង្គមជាវិជ្ជាមានមកលើជនពិការ។ អ្នកចូលរួមប្រហែល៨០នាក់។

កម្មវិធី
  1. ប្រកាសហេតុ (ដោយលោកហាតា) 
  2. ណែនាំអំពីសកម្មភាពនៃប្រទេសសមាជិកនិមួយៗ ដោយចាក់វីដេអូ 
  3. បទបង្ហាញរបស់តំណាងប្រទេសនិមួយៗ 
  4. ចែកក្រុមពិភាក្សា និងចែករំលែកអំពីស្ថានភាពចលនាពិការភាពនៃប្រទេសនិមួយៗ 
  5. ​ចំណាប់អារម្មណ៏ និងបិទកម្មវិធី (ដោយលោកកាដូតា)
ក្រុមពិភាគ្សាត្រូវបានចែកជា៦ក្រុមដូចតទៅ៖
សមាជិកក្រុមA (កាជី, បាយាល, មារឹកុ និងមានសមាជិកជប៉ុនជាច្រើនទៀត) តាវាគីតាអ្នកកត់កំណត់ហេតុ
សមាជិកក្រុមB (កាដូតា, លីង និងមានសមាជិកជប៉ុនជាច្រើនទៀត) ហាយ៉ាស៊ី អ្នកកត់កំណត់ហេតុ
សមាជិកក្រុមD (ហ៊ីរ៉ាតា, ស្សាហ្វីក, យឹង និងមានសមាជិកជប៉ុនជាច្រើនទៀត) ម៉ាសេស៊ីម៉ាអ្នកកត់កំណត់ហេតុ
សមាជិកក្រុមE (ហ៊ីអឹអុកា, ឆាណូ និងមានសមាជិកជប៉ុនជាច្រើនទៀត) ហ្វឹជីតា អ្នកកត់កំណត់ហេតុ
សមាជិកក្រុមF (អារ៉ា, សាម៉ីត, ឌីប៉ាក និងមានសមាជិកជប៉ុនជាច្រើនទៀត) យ៉ូស៊ីដា អ្នកកត់កំណត់ហេតុ
ហាតាកំពុងធ្វើពិធីករ
ទិដ្ឋភាពអ្នកចូលរួមវគ្គបណ្តុះបណ្តាល








សាម៉ីតនិយាយពីមូលហេតុដែលបង្កើតមជ្ឈមណ្ឌលជីវិតឯករាជ្យ











ក្រុមF




















ក្រុមE











ក្រុមB
ក្រុមD

















កម្មវិធី

Monday, May 21, 2012

កិច្ចប្រជុំKOKOROZASHI IL INTERNATIONAL

សមាជិកនៃKokorozashi IL International បានបើកកិច្ចប្រជុំ នៅជាន់ទី២ នៃការិយាល័យ Mainstream ពីម៉ោង១០ព្រឹក ដល់ម៉ោង១២:៣០រំលងអាទ្រាដថ្ងៃទី២២។
របៀបវារៈ
  1. ក្រុមសមាជិកធ្វើបទបង្ហាញអំពីស្ថានភាពប្រទេស, សកម្មភាពនៃការងាររបស់ខ្លួននិមួយៗ
  2. ដំណើរកំសាន្តប្រចាំឆ្នាំ របស់បុគ្គលិកមែនស្ត្រីមទៅប្រទេសជាសមាជិក
  3. ប្រទេសម៉ុងហ្គោល និងតៃវ៉ាន់មករៀននៅប្រទេសជប៉ុន (ព្រមទាំងពិភាក្សាលើសមាជិកប្រទេសកម្ពុជា មកសិក្សានៅជប៉ុន) និងការបញ្ជូនទីប្រឹក្សាជប៉ុនទៅជួយប្រទេសសមាជិក
  4. ការប្រជុំនៅប្រទេសកូរ៉េ ស្តីពី ILក្នុងខែតុលា ២០១២ រៀបចំដោយAPNIL
  5. កម្មវិធីបណ្តុះបណ្តាលជំនួការថ្មីនៅថ្ងៃទី ២៣ ខែឧសភា នៅការិយាល័យមែនស្ត្រីម
  6. ការចែករំលែករបៀបរបបនៃលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសបុគ្គលិក នៃប្រទេសសមាជិក
  7. ទស្សនៈវិស័យនៃការជំរុញឲ្យកាន់តែច្រើន លើជនពិការធ្ងន់ធ្ងរក្នុងការរស់នៅបែកចេញពី​ឪពុកម្តាយ
  8. ពិភាក្សាអំពីការធ្វើកម្មវិធី ASIA TRY 2013
ខ្ញុំសូមធ្វើរបាយការណ៏សង្ខេប ពីព្រោះឥឡូវនេះងងុយគេងណាស់ ជិតភ្លឺហើយ។

ដំណើរកំសាន្តប្រចាំឆ្នាំរបស់បុគ្គលិកមែនស្ត្រីមទៅប្រទេសជាសមាជិកមានដូចជា៖
  1. ប្រទេសកូរ៉េ                ៨នាក់
  2. ប្រទេសតៃវ៉ាន់            ១៣នាក់
  3. ប្រទេសកម្ពុជា            ១២នាក់ (ជនពិការ៤នាក់)
  4. ប្រទេសម៉ុហ្គោលី        ៨នាក់
  5. ប្រទេសណេប៉ាល់      ១៤នាក់
  6. ប្រទេសប៉ាគីស្ថាន      ១៤នាក់

លទ្ធផលគួឲ្យសោកស្តាយនោះគឺ កម្មវិធី ASIA TRY ឆ្នាំ២០១២នេះ ត្រូវបានសម្រេចធ្វើនៅ​ប្រទេស​ប៉ាគីស្ថាន​។ មូលហេតុដែលកម្ពុជា មិនបានធ្វើកម្មវិធី ASIA TRYនេះគឺ ដោយសារ​កម្ពុជាមានបញ្ហា​បុគ្គលិកមិនចុះសំរុងគ្នាពីមុន ហើយបុគ្គលិកថ្មីៗមិនមានបទពីសោធន៏ច្រើនលើ​ការងារ ដូច្នេះត្រូវលើកទៅឆ្នាំ២០១៥ ឬ ២០១៧ បើសិនជាយើងបានរៀបចំ mini-TRY រយៈពេល​ច្រើនថ្ងៃ ចាប់ពី២ ទៅ៣ថ្ងៃឡើងទៅ។ ខ្ញុំពិតជាមានការសោកស្តាយណាស់។ ព័ត៌មានលំអិតនិងជំរាបជូននៅពេលក្រោយ។
ទិដ្ឋភាពនៃកិច្ចប្រជុំ
សមាជិកមកពីតៃវ៉ាន់













សមាជិកមកពីណេប៉ាល់ ខាងស្តាំពីរនាក់ មកពីប៉ាគីស្ថាន ខាងឆ្វេងពីរនាក់

















 



សមាជិកជប៉ុន
សមាជិកមកពីកូរ៉េ


















អង្គុយមុខទង់ជាតិកម្ពុជា គឺសមាជិកមកពីម៉ុងហ្គោលី

KADOTA san ពិតជាក្លាំងមែន សម្របសម្រួលអង្គប្រជុំតាំងពីព្រឹកទល់ពាក់កណ្តាលយប់
ថតរូបជុំគ្នាក្រោយពេលប្រជុំចប់នៅជាន់ទី២
ថតរូបជុំគ្នាក្រោយពេលប្រជុំចប់នៅជាន់ទី១
ក្រោយពីប្រជុំចប់សមាជិកខ្លះបានជួនជុំគ្នាលេងវាយកូនបាល់លើតុយ៉ាងសប្បាយរីករាយ។

សាតូសាន និងសាហ្វីកសាន លេងកូនបាល់លើតុ















ឌីប៉ាកលេង ជាមួយឆាណូ ឈ្នះប្រាក់២០០០យេន