Feb 14, 2013

បទបង្ហាញស្តីពីបញ្ហាពិការភាព

ថ្ងៃទី១៣ខែកុម្ភៈ ២០១៣

មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ (PPCIL) បានចុះទៅធ្វើបទបង្ហាញនៅ
វិទ្យាល័យ បុរី១០០ខ្នង មានទីតាំងស្ថិតនៅ សង្កាត់ ទឹកថ្លា ខណ្ឌ សែន សុខ រាជធានីភ្នំពេញ
ក្នងគោលបំណងផ្សព្វផ្សាយស្តីពីបញ្ហាពិការភាពទៅដល់ប្អូនៗអោយមានការយល់ដឹងកុំអោយមានការរើសអើងមកលើជនពិការ។ ក្រុមការងារដែលចុះទៅធ្វើបទបង្ហាញមានដូចជា៖ លោក វ៉ែន រតនា កញ្ញា ជា បុប្ផា កញ្ញា គង់ ស្រី ញាណ(សុធារ៉ា) និងអ្នកនាង ឡៅ ម៉ាលីកា ជាជំនួយការផ្ទាល់ខ្លួន។ ក្នុងនោះ មាន ប្អូនៗសិស្សានុសិស្សចំនួន២១នាក់ សុទ្ឋតែប្រធានថ្នាក់ទាំងអស់ ពី(ថ្នាក់ទី7 ដល់ថ្នាក់ទី12) ចូលរួមស្តាប់ការធ្វើបទបង្ហាញស្តីពីបញ្ហាពិការភាព។
ជាកិច្ចចាប់ផ្តើមក្រុមការងារមជ្ឈមណ្ឌ់ល(PPCIL)បានធ្វើការណែនាំខ្លួន ដល់ប្អួនៗសិស្សានុសិស្ស ដែលមានវត្តមាន នៅទីនេះ  លើោក វ៉ែន រតនា បានសួរសុខទុកដល់ប្អូនៗសិស្សានុសិស្សរួចមក ក៍ចាប់ផ្តើមធ្វើបទបង្ហាញ ស្តីពីបញ្ហាពិការភាព។
លោក វ៉ែន រតនា បានសួរសំនួរទៅកាន់ប្អូនៗថាដូចម្តេចដែលហៅថាពិការភាព? ប្អូនៗបានឆ្លើយថា
ដែលហៅថាពិការភាព គឺជនទាំងឡាយណាដែលខ្វះខាត រឺបាត់បង់សរីរាង្គណាមួយ ។បន្ទាបមកទៀតកញ្ញា ជា បុប្ផា បានពន្យល់ពីលក្ខណៈប្រភេទពិការទៅដល់ប្អូនៗមានដូចជា៖ ពិការគ្រុនជើង ពិការគរថ្លង ពិការភ្នែក ពិការកន្ត្រាក់សរសៃ ពិការបាក់ឆ្អឹងកងក ពិការសតិបញ្ញា ដោនស៊ីនទ្រោម ។ឧទាហរណ៍ ពិការគ្រុនស្វិតដៃជើងគឺមានលក្ខណៈជើងតូចៗ មិនស្ពឹក ទេស្ទាបដឹង នេះជាប្រភេទពិការគ្រុនស្វិតដៃជើងអ្នកខ្លះទៀតគេហៅថាពិការ(Polio)។
លោក វ៉ែន រតនា បានសួរសំនួរទៅប្អូនៗថា តើមូលហេតុអ្វីខ្លះបណ្តាលអោយគាត់ធ្លាក់ខ្លួនពិការ ?
ប្អូនៗបានឆ្លើយថា បណ្តាលមកពី គ្រោះថា្នក់ការងារ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយសារគ្រាប់មីន ពិការពីកំណើត កង្វះអាហាររូបត្ថម្ភ ។ល។
លោក វ៉ែន រតនា បានសួរសំនួរបន្តទៀតថា ពេលដែលគាត់ធ្លាក់ខ្លួនពិការ តើមានបញ្ហាអ្វីខ្លះដែរប្រឈមមុខសម្រាប់ពួកគាត់? ប្អូនៗបានឆ្លើយថា ពិបាកធ្វើដំណើរ  ពិបាករកការងារធ្វើ   ពិបាករកគូស្រករ ជាពិសេសទទួលរងការរើសអើងពីមជ្ឈមណ្ឌលទូទៅ។
ដោយសារយៈពេលខ្លីលោក វ៉ែន រតនា បានបង្ហាញរូបគំនូរគូដោយមាត់របស់ជនពិកា នៅប្រទេសតៃវ៉ាន់ អោយប្អូនៗមើលថានេះជាលក្ខណៈពិសេសរបស់ជនពិការម្នាក់ៗ គឺគាត់មានសមត្ថភាព ដូចជនមិនពិការដែរ។

ជាចុងក្រោយ កញ្ញា ជា បុប្ផា សូមអោយប្អូនៗឡើងបញ្ចេញចំណាប់អារម្មណ៍ ពេលដែល ប្អូនៗ សិស្សានុសិស្សបានស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមការងារហើយប្អូនៗយល់បានប៉ុណ្ណាហើយមានអារម្មណ៍យ៉ាង ។
ចំណាប់អារម្មណ៍

ពេលដែលនាងខ្ញុំបានស្តាប់បទបង្ហាញស្តីពីបញ្ហាពិការភាព នាងខ្ញុំបានយល់ដឹង ពីពិការភាព បានច្រើន  ហើយសូមអរគុណដល់បងៗដែលបានធ្វើបទបង្ហាញ ដោយយកចិត្តទុកដាក់ នាងខ្ញុំនិងយកការផ្សព្វផ្សាយនេះទៅប្រាប់មិត្តភ័ក្ររួមថ្នាក់អោយពួកគាត់យល់ដឹង កុំអោយមានការរើសអើងមកលើជនពិការ ព្រោះជនពិការក៍មានសិទ្ឋជាមូលដ្ឋានដូចជនមិន ពិការដែរ ។

លោក វ៉េន រតនា និងកញ្ញា ជា បុប្ផា បានជួបពិភាគ្សាជាមួយលោក នាយករង  មានឈ្មោះ លោក  ម៉ី  មុន្នី , លោក លាង ដន ជានាយករងនៅ អនុវិទ្យាបុរី១០០ខ្នង។លោក វ៉ែន រតនា បានមានប្រសាសន៍
ថា សព្វថ្ងៃនេះមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំ(PPCIL) ធ្វើការទៅ លើជនពិការដែលមានលក្ខណៈធ្ងន់ធ្ងរ គឺពួកគាត់មិនអាចធ្វើអ្វីៗបានដោយខ្លួនឯងនោះទេ។
គឺពួកគាត់មានជំនួយការផ្ទាល់ខ្លួនជាអ្នកជួយសម្រួលការរស់នៅប្រចាំថ្ងៃរបស់គាត់ មានន័យថាតួនាទី ជំនួយការគឺធ្វើអ្វីៗទៅតាមការសំរេចចិត្តរបស់ជនពិការធ្ងន់ធ្ងរ។ អ្វីដែលសំខាន់ជាងគេនោះការតស៊ូមតិ រាល់ការសាងសងអាគារធំៗត្រូវធ្វើជំរេល ជណ្តើរយន្ត  បន្ទប់ទឹកសម្រាប់ជនពិការ គ្រប់រូបដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ពួកគាត់ ជាពិសេសបង្កើតប្រព័ន្ឋជំនួយការថ្នាក់ជាតិនៅប្រទេសកម្ពុជា ។
លោក ម៉ី មុន្នី និងលោក លាងដន បានសួរដល់ក្រុមការងារថាសិស្សនុសិស្ស របស់គាត់ ពេលស្តាប់ហើយយល់ដឹងបានប៉ុន្មានភាគរយ កញ្ញា ជា បុប្ផា បានជំរាប់ថា ពួកយល់ដឹងបានច្រើន ជាពិសេសឆ្លើយនិងសំនួររបស់វាគ្មិនបានល្អ ។ ក្រុមការងារមជ្ឈមណ្ឌលPPCIL បានថ្លែងអំណរគុណដល់ លោក នាយករង ម៉ី មុន្នី និងលោក នាយករង លាង ដន ដែលបានអនុញ្ញាតអោយក្រុមការងារចុះមកផ្សព្វផ្សាយស្តីពីបញ្ហាពិការភាពនៅវិទ្យាល័យបុរី១០០ខ្នង ។ សូមជូនពរលោក នាយក និងនាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច។


បទបង្ហាញស្តីពីពិការភាព
សិស្សានុសិស្សឡើងឆ្លើយនិងសំនួរ

ថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍នៅវិទ្យាល័យបុរី១០០ខ្នង

ក្រុមការងាមជ្ឈមណ្ឌលPPCIL ជួបពិភាគ្សាជាមួយលោក នាយករង