ក្រោយពីការពិភាក្សារួចមកលោក ស្វាយ ស៊ីណារ៉េត បានមានប្រសាសន៍ថា នៅធនាគារអេស៊ីលីដា គឺមានគម្រោងសាងសង់បន្ទប់អនាម័យសម្រាប់ជនពិការ រួចហើយ ប៉ុន្តែសាខាចោមចៅនេះជាអគារជួល ហើយគាត់បានពិភាក្សាជាមួយនិងម្ចាស់ផ្ទះ ពីរបីដងរួចមកហើយ ដើម្បីសាងសង់បន្ទប់អនាម័យថ្មីមួយទៀតសម្រាប់ជនពិការ តែម្ចាស់ផ្ទះមិនយល់ព្រម ហើយគាត់បានមានប្រសាសន៍ថា ផ្ទះរបស់ គាត់គឺមានបន្ទប់អនាម័យច្រើនហើយ សូមឲ្យអ្នកគ្រប់គ្រង់យកបន្ទប់ណា មួយមកកែរសម្រួលទៅ ។
លោក ស្វាយស៊ីណារ៉េត បានបន្តទៀតថា គាត់និងយកសំណើរនេះទៅពិភាក្សាជាមួយលោក ប្រធាន ហើយគាត់និងជួយកែរសម្រួលបន្ទប់អនាម័យចាស់ តាមដែរអាចធ្វើទៅបាន
កិច្ចពិភាក្សា |
ត្រួនពិនិត្យបន្ទប់អនាម័យ |
ធនាគារ អេស៊ីលីដា (សាខាចោមចៅ) |
ម៉ោង១០:៣០នាទី បានជួបពិភាក្សាជាមួយ អ្នកគ្រប់គ្រង់នៅគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សាខាចោមចៅ ក្រុមការងារបានចុះទៅចរចា និងពិភាក្សាជាមួយលោក លោក ឃឹម កុសល ស្តីពីការចល័តទី ចេញ-ចូល សម្រាប់ជនពិការ ។ សូមបញ្ជាក់ផងដែរថានៅ អម្រឹត សាខាចោមចៅ គឺមិនមានបន្ទប់អនាម័យនិងផ្លូវជម្រាល សម្រាប់ជនពិការប្រើប្រាស់នៅឡើយ ដូច្នេះហើយបានជាមជ្ឈមណ្ឌលPPCIL បានដាក់លិខិតសូមការណាត់ជួបពិភាក្សា ស្តីពីការចល័តទី នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដើម្បីឲ្យមានភាពងាយស្រួលសម្រាប់ជនពិការ ក្នុងនោះក្រុមការងារបានសំណូមពរ និងស្នើសុំ ឲ្យអ្នកគ្រប់គ្រង់ជួយកែសម្រួលនៅចំនុចខ្វះខាតមានដូចជា ផ្លូវជម្រាលមុខច្រកចូល និងមុខបន្ទប់អនាម័យ ព្រមទាំងបន្ទប់អនាម័យកែទ្វារចេកមកក្រៅ និងបំពាក់បង្កាន់ដៃសម្រាប់ជនពិការ ផងដែរ៕
ក្រោយពីការពិភាក្សាគ្នារួចមក លោក ឃឹម កុសល បានមានប្រសាសន៍ថា គាត់និង យក សំណើរនេះទៅជូនលោកប្រធានជាមុនសិន រាល់ការប្រជុំប្រចាំខែ ។
ក្រុមការងារមជ្ឈមណ្ឌលPPCIL សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ដល់ អ្នកគ្រប់គ្រង់នៅ ធនាគារអេស៊ីលីដា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ដែលបានចំណាយពេលវេលា ក្នុងការពិភាក្សា នៅបញ្ហា និងជាឧបសគ្គសម្រាប់ជនពិការ សូមគោរពជូនពរមានសុខភាពល្អ ជោកជ័យគ្រប់ភារកិច្ច ។
កិច្ចពិភាក្សា |
អម្រឹត (សាខាចោមចៅ) |