Sep 13, 2013

កិច្ចពិភាក្សារវាងមជ្ឈមណ្ឌលPPCIL ជាមួយអាហារដ្ឋាន ធីម៉ាត

ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង២:00 រសៀល

ក្រុមការងារមជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យនៃជនពិការភ្នំពេញ(PPCIL) ចំនួន០៦នាក់ បានចុះទៅជួបពិភាក្សានិងចរចានៅអាហារដ្ឋាន ធីម៉ាត ដែលមានទីតាំងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កិច្ចពិភាក្សាស្តីពី ការចល័តទីចេញ ចូល សម្រាប់ជនពិការដែលប្រើប្រាស់រទេះរុញ សូមបញ្ញាក់ផងដែរថានៅក្នុងអាហារដ្ឋាន ធីម៉ាត គឺមានបន្ទប់អនាម័យធំទូលាយ ប៉ុន្តែនៅមានចំនុចខ្វះខាត ជាច្រើនដែរ ជាឧបសគ្គ សម្រាប់ជនពិការនៅពេលដែលគាត់ប្រើប្រាស់បន្ទប់អនាម័យ ។ដូច្នេះហើយបានជាមជ្ឈមណ្ឌលPPCIL បានដាក់លិខិតណាត់ជួបដើម្បីពិភាក្សា ជាមួយអ្នកគ្រប់ គ្រងអាហារដ្ឋាន ធីម៉ាត។
ក្នុងកិច្ចពិភាក្សានោះក្រុមការងារមជ្ឈមណ្ឌលPPCIL បានស្នើសុំនិងសំណូមពរ ៣ចំនុចមានដូចជា

១ .បន្ទប់អនាម័យ
២ .ផ្លូវជម្រាល
៣ .ស្លាកសញ្ញាជនពិការ

ក្រោយពីបានធ្វើការពិភាក្សាអស់រយ:ពេល ២០នាទីរួចមក លោក សុខ សុនដែលជាមេការនៅអាហារដ្ឋាន ធីម៉ាត បានទទួលយកសំណើរទាំងបីចំនុចនេះ ដោយក្តីរីករាយរបស់ក្រុមការងារ ហើយគាត់និងយកទៅជម្រាបម្ចាស់អាហារដ្ឋាន ក្នុងពេលឆាប់ៗនេះ ។ មិនតែប៉ុណ្ណោះ គាត់បានផ្តល់គំនិតវិជ្ជមានច្រើនមកលើជនពិការ គាត់បានមានប្រសាសន៍បន្តថា គាត់និងព្យាយាមដើម្បីលើកស្ទួយវិស័យពិការ ឲ្យមានលក្ខណ:ល្អប្រសើរ ណាមួយគាត់ចង់ឲ្យអាហារដ្ឋានធីម៉ាត នេះ ជាគំរូដល់ទីសាធារណ:ដ៍ទៃទៀត ។

មជ្ឈមណ្ឌលPPCIL សូមថ្លៃងអំណរគុណយ៉ាងជ្រាវជ្រៅដល់អ្នកគ្រប់គ្រងអាហារដ្ឋាន ធីម៉ាត ដែលបានចំណាយពេលវេលាដ៍មានតំលៃធ្វើការពិភាក្សាបញ្ហាការចល័តទីសម្រាប់ជនពិការ និងសូមជូនពរមានសុខភាពល្អ ជោគេជ័យគ្រប់ភារកិច្ច ។



កិច្ចពិភាក្សា